អន្តរជាតិះ- ប្រាក់រង្វាន់ចំនួន ៣០,០០០ ដុល្លារ នឹងត្រូវផ្ដល់ជូនដល់ជនជាតិអ៊ីរ៉ង់ណាដែលមានសមត្ថភាពផ្ដាច់ជីវិត ឬចាប់ខ្លួនទាហានអាមេរិក ខណៈស្ថានការណ៍សង្គ្រាមកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ នេះបើយោងតាមមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក Amir Hatami ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្ដីលោក Hatami ដែលនិយាយថា ដោយសារមានការស្នើសុំជាច្រើន ដូច្នេះ ផែនការមួយនឹងត្រូវបានបង្កើតឡើង ដែលក្រោមការធានាពីកងកម្លាំងអ៊ីរ៉ង់ គឺចំពោះអ្នកណាដែលបានសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកនោះនឹងទទួលបានរង្វាន់ពីកងកម្លាំងអ៊ីរ៉ង់ចំនួន ៣០,០០០ ដុល្លារ ឬ ៥០ ពាន់លានរៀល។
– លើសពីនេះ លោក បានបន្ថែមថា ស្ត្រីអ៊ីរ៉ង់ណាដែលក្លាហានអាចធ្វើបែបនេះបាន នឹងទទួលបានរង្វាន់ទ្វេដង។
– ស្ថានការណ៍សង្គ្រាមរវាងអាមេររិក និងអ៊ីរ៉ង់ កំពុងតានតឹងខ្លាំងនៅច្រក Hormuz ដោយមានការដណ្ដើមការគ្រប់គ្រងរៀងៗខ្លួន ខណៈលោក ត្រាំ អះអាងថា កងកម្លាំងក្រុងវ៉ាស៊ីនតោន កំពុងពង្រីកដែនសមត្ថកិច្ចនៅលើច្រកនេះទាំងមូល។
– ទោះជាយ៉ាងណា ជុំវិញការអះអាងខាងលើមិនទាន់មានការចេញមុខឆ្លើយតបពីសំណាក់ភាគីខាងអ៊ីរ៉ង់នៅឡើយទេ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីខែមិថុនាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។
– ទោះជាយ៉ាងណាក៏ដោយ នៅដើមថ្ងៃទី ៨ ខែកក្កដាសហរដ្ឋអាមេរិក បានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងច្រក Hormuz៕
