ត្រាំ ប្រកាសកាត់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូង ដោយសារតែប្រកែកមិនចូលរួមរំសាយអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់

អន្តរជាតិះ- ក្រោយស្ថានការណ៍កំពុងតានតឹងនៅមជ្ឈិមបូព៌ា ដោយជំរុញទឹកចិត្តលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាបើអ្នកណាកាន់ជើងអ៊ីរ៉ង់នោះ អាមេរិក នឹងមិនលើកលែងឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយឡែក កាលពីម្សិលមិញ លោកប្រធានាធិបតីរូបនេះ បានប្រកាសពីការកាត់បន្ថយសមយុទ្ធយោធារួមគ្នាភាគច្រើនជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងល្អរវាងលោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។

– លោក បានបង្ហោះនៅលើ Truth Social ថា នេះក៏ដោយសារតែកូរ៉េខាងត្បូងថ្មីៗនេះ បានបដិសេធមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការ “រំសាយអាវុធនុយក្លេអ៊ែរ” របស់អ៊ីរ៉ង់។

– លោក បានបន្ថែមថា សមយុទ្ធជាមួយកូរ៉េខាងត្បូង កន្លងទៅ មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ រួមទាំងការចំណាយភាគច្រើនគឺអាមេរិកជាអ្នកចំណាយថែមទៀត។ ប៉ុន្តែសោកស្ដាយដែលអាជ្ញាធររដ្ឋនេះ បញ្ជូនសញ្ញាមួយដែលមិនសមរម្យទាំងស្រុងដាក់អាមេរិក។

– ទន្ទឹមនោះ យោងតាមអាជ្ញាធរក្រុងសេអ៊ូល បានបញ្ជាក់ថា សមយុទ្ធជាមួយសហរដ្ឋអាមេរិកនឹងបន្តតាមកាលវិភាគធម្មតា។ ខណៈទីក្រុងព្យុងយ៉ាង មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។

– ការលើកឡើងរបស់លោក ត្រាំ ខាងលើនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង នៅក្នុងខែនេះ បានធ្វើការសាកល្បងមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។

– ជាមួយគ្នានោះ លោក ត្រាំ បានបញ្ជាក់ថា សមយុទ្ធប្រចាំឆ្នាំរបស់អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ អាចប្រព្រឹត្តទៅធម្មតាសិន ព្រោះការប្រកាសរបស់លោក យឺតយ៉ាវ។

– លោក បន្តថា ថ្មីៗនេះ ខ្ញុំបានសួរប្រធានាធិបតីកូរ៉េខាងត្បូងថាតើពួកគេចង់ចូលរួមជាមួយយើងក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែរឬទេ តែពួកគេនិយាយថា ទេ! អរគុណ។

– ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ពីទំនាក់ទំនងជាមួយលោក គីម នោះទេ ស្របពេលកូរ៉េខាងត្បូងតែងតែរិះគន់ការសាកល្បងឥតឈប់ឈររបស់ទីក្រុងព្យុងយ៉ាងលើកម្មវិធីនុយក្លេអ៊ែរខ្លួន៕

 

You might like