អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសអ៊ីរ៉ង់កំពុងធ្លាក់ចុះ ហើយក៏រំពឹងថា នឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសនេះ ក្នុងពេលឆាប់ៗ។
– លោក បានលើកឡើងថា ជំហានបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណើរការដោយស្ងប់ស្ងាត់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមមន្ត្រីអាមេរិក បានបញ្ជាក់ថា លោក ត្រាំ មានទំនោរទៅរកការបន្តប្រតិបត្តិការប្រយុទ្ធសំខាន់ៗឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ តាំងពីសប្តាហ៍មុនម្ល៉េះ ប៉ុន្តែដោយមានការបញ្ចុះបញ្ចូលឱ្យបន្ថយភាពតានតឹង ទុកពេលសម្រាប់កិច្ចចរចា។
– ទន្ទឹមនោះ លោក ត្រាំ បានបន្ថែមថា យើងកំពុងមើលអ៊ីរ៉ង់ជាមួយនឹងការធ្លាក់ចុះអតិផរណា ហើយការពិតពួកគេគ្មានលុយទេ។ លោក បន្តថា អ៊ីរ៉ង់ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ ដោយសារតែការបិទផ្លូវទឹករបស់អាមេរិក។ លោក ក៏បានសង្កត់ធ្ងន់ថា វាជាដំណើរការ។ វាដូចជាល្បែងអុក យើងកំពុងប្រើវិធីសាស្ត្រនេះ ដើម្បីគាប់សង្កត់ពួកគេ។
– អាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបិទផ្លូវកំពង់ផែសមុទ្រអ៊ីរ៉ង់ នៅច្រក Hormuz ដើម្បីជាការព្រមានដល់រដ្ឋនេះ ឱ្យយល់ព្រមទទួលយកកិច្ចព្រមព្រៀងដែលនឹងសម្រេចបានតាមរយៈកិច្ចចរចា។
– ទោះជាយ៉ាងណា អ៊ីរ៉ង់ នៅតែប្រកាន់ជំហរមិនចុះចាញ់ក្នុងប្រតិបត្តិការយោធាតទល់នឹងអាមេរិក ប៉ុន្តែក៏បើកជំហរពេញលេញសម្រាប់កិច្ចរចា ដើម្បីឈានដល់ការដោះស្រាយជម្លោះផងដែរ។
– អាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាដ៏សាហាវ ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅមជ្ឈិមបូព៌ា រងការបំផ្លាញ រួមមានមូលដ្ឋានទ័ព ទីតាំងឃ្លាំងអាវុធ និងថាមពលផ្សេងៗទៀត៕

