អន្តរជាតិះ- កាលពីចុងខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀង ពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សាហើយ ហើយវាជាសមិទ្ធផលដ៏ធំមួយ ក្នុងការអនុវត្តផែនការរបស់លោក ខណៈកិច្ចព្រមព្រៀង នឹងត្រូវអនុវត្ត ជាហូរហែទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា ពេលនេះ ភាគីអ៊ីស្រាអែល បានចេញមកប្រតិកម្មហើយ ដោយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ហាក់ផ្គើនទៅនឹងលោកត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាមេរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។
– ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូ អះអាងថា៖ «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។
– ក្នុងនាមជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធនឹងគ្នា ប៉ុន្តែសម្តីរបស់ ណេតាន់យ៉ាហ៊ូ ប្រៀបបាននឹងការទះលោក ត្រាំ មួយកំផ្លៀង ព្រោះតែប្រមុខសេតវិមាន បានប្រកាសប្រាប់គេឯងឲ្យដឹងអស់ហើយថា លោកបានសាងសមិទ្ធផលដ៏ធំធេងមួយទៀត ក្នុងការបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។
– សម្រាប់ផែនការ ១៥ចំណុចរបស់លោក ត្រាំ នោះ មានដូចជា៖
– តម្រូវឲ្យមានការប្រគល់អាវុធធុនធ្ងន់ ទីតាំងផលិតអាវុធយោធា និងឃ្លាំងអាវុធរបស់ក្រុមហាម៉ាស តាមប្រព័ន្ធរៀបចំច្បាស់លាស់។
តម្រូវឲ្យមានការរុះរើ និងបិទច្រកបណ្តាញផ្លូវទ័ពក្រោមដី ដ៏ទូលំទូលាយទាំងស្រុង នៅទូទាំងតំបន់ហ្គាហ្សា។
ពង្រីកកាលវិភាគនៃការរំសាយអាវុធ រាប់បញ្ចូលទាំងការប្រមូលអាវុធធុនធ្ងន់ និងអាវុធធុនស្រាលផ្សេងៗ។
– តម្រូវឲ្យក្រុមប្រដាប់អាវុធសកម្មផ្សេងទៀត និងក្រុមប្រដាប់អាវុធក្នុងស្រុករបស់ប៉ាឡេស្ទីនទាំងអស់ នៅខាងក្នុងតំបន់ហ្គាហ្សា ប្រគល់អាវុធរបស់ពួកគេ។
កំណត់គោលដៅ សម្រាប់កាលវិភាគរំសាយអាវុធទាំងអស់ ត្រូវសម្រេចឲ្យបានរួចរាល់ ក្នុងរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីភាគីទាំងអស់អនុម័តលើកិច្ចព្រមព្រៀង។
– រៀបចំដំណាក់កាលនៃការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ដោយស្របគ្នាទៅនឹងសមិទ្ធផលនៃការផ្ទៀងផ្ទាត់ការរំសាយអាវុធ។
– កំណត់ការដកថយដំបូង នៃកងកម្លាំងអ៊ីស្រាអែល ត្រឡប់ទៅកាន់ខ្សែបន្ទាត់ដែលបានកំណត់ទុកជាមុន ក្នុងអំឡុងពេល មានបទឈប់បាញ់កាលពីខែតុលា។
ប្រើប្រាស់ភ្នាក់ងារឃ្លាំមើលអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការអនុវត្ត និងផ្ទៀងផ្ទាត់ជំហាន ដែលអនុវត្តដោយភាគីទាំងសងខាង។
– ដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ ដើម្បីជួយដល់ការធ្វើអន្តរកាលសន្តិសុខ។
ផ្ទេរការគ្រប់គ្រងរដ្ឋបាលនៃតំបន់ហ្គាហ្សា ទៅឲ្យគណៈកម្មាធិការជាតិប៉ាឡេស្ទីនឯករាជ្យមួយ ដែលសមាសភាពជាអ្នកជំនាញបច្ចេកទេស គាំទ្រដោយសហរដ្ឋអាមេរិក ដោយផាត់ក្រុមហាម៉ាសចេញទាំងស្រុង។
– បង្កើតកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី ដែលបានត្រួតពិនិត្យប្រវត្តិរូបច្បាស់លាស់ និងមិនលម្អៀងខាងនយោបាយ ដើម្បីរក្សាសណ្តាប់ធ្នាប់ស៊ីវិល អមដោយក្រុមអ្នកតាមដានអន្តរជាតិ។
សម្រេចជាស្ថាពរ លើការដោះដូរចំណាប់ខ្មាំងនៅមានជីវិត ដែលនៅសេសសល់ទាំងប៉ុន្មាន ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន រាប់ពាន់នាក់។
ផ្តល់អំណាចឲ្យគណៈកម្មាធិការអន្តរជាតិ ដើម្បីផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់លើការអនុវត្តរបស់អ៊ីស្រាអែល ក្នុងការផ្អាកវាយប្រហារ និងយុទ្ធនាការយោធាចំគោលដៅ។
– បង្កើនកម្រិតនៃការដឹកជញ្ជូនជំនួយអន្តរជាតិ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ទៅកាន់តំបន់ស៊ីវិលដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
– រៀបចំវេទិកា សម្រាប់ផែនការស្តារឡើងវិញរយៈពេលវែង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ សម្អាតកម្ទេចកម្ទី និងដោះមីន/គ្រាប់មិនទាន់ផ្ទុះ ចេញដោយសុវត្ថិភាព៕

