អន្តរជាតិះ- ទីក្រុងមូស្គូ កំពុងអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនពិនិត្យមើលឱ្យកាន់តែច្បាស់អំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់ទីក្រុងគៀវ និងផ្តោតការខិតខំប្រឹងប្រែងលើការដោះស្រាយជម្លោះដោយការទូតនៅអ៊ុយក្រែន។ នេះបើយោងតាមលោក Alexey Fadeyev អនុប្រធាននាយកដ្ឋានព័ត៌មាន និងសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកការទូតរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ភាគីរុស្ស៊ីអំពាវនាវឱ្យសមាគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ជួយពិនិត្យដោយចេតនានូវឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងដែលកំពុងប្រព្រឹត្តដោយទីក្រុងគៀវជាមួយនឹងការប្រើប្រាស់អាវុធរបស់លោកខាងលិច និងផ្តោតការខិតខំប្រឹងប្រែងលើដំណើរការនយោបាយ និងការទូត ជាជាងការបន្តការបង្ហូរឈាម។
– ទន្ទឹមនោះ លោក បានបន្ថែមថា ចំពោះរុស្ស៊ី គឺនៅតែបើកចំហចំពោះដំណើរការចរចា ដោយគ្មានការសង្ស័យទេ ហើយដោយផ្អែកលើការគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ី។
– សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កំពុងក្ដៅគគុក ដោយមានការសងសឹកគ្នាទៅវិញទៅមក។ ស្របពេលប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនចុះខ្សោយ រុស្ស៊ី បានសម្រុកបាញ់ផ្លោងចូលរដ្ឋធានីគៀវ ដោយសម្លាប់មនុស្ស ១៧ នាក់ និងរបួសរាប់សិបនាក់។
– ទោះជាយ៉ាងណា នាពេលថ្មីៗនេះ ដ្រូនអ៊ុយក្រែនមួយគ្រឿង បានធ្លាក់នៅតំបន់ឆ្នេរសមុទ្រដ៏មមាញឹករបស់រុស្ស៊ី ដែលសម្លាប់ជនស៊ីវិល ៧ នាក់ និងរងរបួសជាង ៤០ នាក់៕
