ភ្នំពេញះ- រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ តាមការគ្រោងទុក រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នឹងមានចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែសីហា នេះ និងជួបពិភាក្សាការងារផ្លូវការជាមួយ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn



