ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២១នាក់ បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៦ សីហា

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែសីហា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣,២៤ក្រាម។
-កេតាមីន(Ke)= ១,៩១ក្រាម។
-អុិចស្តាសុី(mdma)= ១៣៦,៣៦ក្រាម។

លទ្ធផលខាងលើ ៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៣អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកKe ១,៩១ក្រាម និងMDMA ១៣៦,៣៦ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨២ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម។

 

You might like