ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍បឋមរបស់ប្រជាពលរដ្ឋរស់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីជនល្មើសមានគ្រាប់បែកហើយបានបំផ្ទុះពេលសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀននោះ គឺ បណ្ដាលឱ្យអ្នកស្លាប់កើនដល់ ៥នាក់ហើយ ខណៈ ៤នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ នៅក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មន្ត្រីប៉ូលីស ២នាក់នោះគឺលោកមេប៉ុស្តិនិងមន្ត្រី បានហក់ចូលទៅចាប់អោប ជនសង្សយ័ ដែលមានកាន់គ្រាប់បែក ការប្រតាយប្រតប់ជាមួយជនល្មើស បានធ្វើឲ្យជនល្មើសមានឱកាសដកគន្លឹះគ្រាប់បែកបានហើយព្រលែងឲ្យផ្ទុះ តែម្តង។
ប្រភពដដែលបានបន្តរថា ក្នុងហេតុការណ៍នោះមានមន្ត្រីប៉ូលីសមូលដ្ឋាន២នាក់បានស្លាប់ និងប្រជាកាពារ ៣ នាក់ទៀតក៏ស្លាប់រីឯជនល្មើសក៏ស្លាប់ដែរ សរុបមាន ៦នាក់ ។

