កីឡាះ- ទីបំផុតក្រុមជម្រើសជាតិកម្ពុជា បានស្គាល់ជ័យជម្នះក្នុងពានរង្វាន់ ASEAN Hyundai Cup 2026 វគ្គសន្សុំពូលA ក្រោយយកឈ្នះក្រុមភ្ញៀវទីម័រខាងកើត ៣-០ កាលពីល្ងាចមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ៣គ្រាប់របស់ក្រុមគោព្រៃកម្ពុជា រកបានដោយកីឡាករ ហាវ សុខនេត្រ ២គ្រាប់ និង ម៉ុន រ៉ាដូ ១គ្រាប់។ ទោះទទួលបានជ័យជម្នះក្ដីតែក្រុមគោព្រៃកម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តហើយ ខណៈការប្រកួតចុងក្រោយប៉ះវៀតណាម ថ្ងៃទី៧ ខែសីហា នៅប្រទេសវៀតណាម។
– ចំណែក១គូទៀតក្នុងពូល A ដែរគឺ ក្រុមជម្រើសជាតិវៀតណាម បានបំបាក់ ឥណ្ឌូណេស៊ី ៣-០ ស្របពេល ៤ ប្រកួតចុងក្រោយ ឥណ្ឌូណេស៊ី មិនដែលចាញ់សោះ។
– តារាងពិន្ទុបច្ចុប្បន្នពូល A វៀតណាម កំពុងឈរលេខ១ ដោយមាន៧ពិន្ទុ ស្មើក្រុមលេខ២ សឹង្ហបុរី ខណៈឥណ្ឌូនេស៊ី ឈរលេខ៣ មាន៦ពិន្ទុ និងកម្ពុជា ឈរលេខ៤ មាន៣ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួតដូចគ្នា ស្របពេលទីម័រ បញ្ចប់បេសសកកម្មក្នុងពាននេះមុនគេ ក្រោយឆ្លងកាត់៤ប្រកួតចាញ់ទាំង៤ប្រកួត៕

