អន្តរជាតិះ- យោធាអាមេរិក បានបញ្ចប់ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការប៉ុនប៉ងវាយប្រហារដោយមីស៊ីលបាលីស្ទិក កាលពីថ្ងៃអង្គារ របស់រដ្ឋនេះទៅលើកងកម្លាំងអាមេរិក។ Centcom រាយការណ៍ថា ខ្លួនបានវាយប្រហារគោលដៅរាប់សិបរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី និងលើនាវានៅច្រកសមុទ្រ Hormuz។
– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ក៏បានរាយការណ៍ថា ការវាយប្រហារចុងក្រោយបំផុតរបស់អាមេរិកសម្លាប់មនុស្ស ៣ នាក់ រួមទាំងកុមារអាយុពីរឆ្នាំម្នាក់ នៅលើកោះ Qeshm ខណៈដែលទីតាំងផ្សេងទៀតនៅភាគខាងត្បូង និងខាងលិចនៃប្រទេសក៏ត្រូវបានវាយប្រហារផងដែរ។
– អរិភាពចុងក្រោយបំផុតនៅអ៊ីរ៉ង់ កំពុងរីករាលដាល រួមទាំងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលប្រកាសជាសាធារណៈជាលើកដំបូង ដែលផ្តោតលើក្រុមប្រូកស៊ីអ៊ីរ៉ង់នៅអ៊ីរ៉ាក់។
– កាលពីថ្ងៃពុធ ទីភ្នាក់ងារសារព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា លោក ត្រាំ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman ដែលទ្រង់មានចេតនាចង់បន្ធូរបន្ថយភាពតានតឹង។
– អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ចាប់តាំងពីបទឈប់បាញ់ កាលពីខែមេសា ដែលមានគោលបំណងផ្អាកសង្គ្រាមរយៈពេលជាច្រើនខែ បានដួលរលំ នៅក្នុងខែមិថុនា។ សហរដ្ឋអាមេរិក បានបិទច្រកសមុទ្រអ៊ីរ៉ង់ និងទម្លាក់គ្រាប់បែកលើទីតាំងនានារបស់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងប្រើយន្តហោះគ្មានមនុស្សបើកហោះបំបុកមូលដ្ខានទ័ពអាមេរិកនៅក្នុងប្រទេសនានាទូទាំងមជ្ឈិមបូព៌ា និងបានកំណត់គោលដៅលើកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ជាការសងសឹកវិញ៕

