ភ្នំពេញ៖- កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ទៀតដែលមានការពាក់ព័ន្ធនឹងយុវជនដែលបានអះអាងខ្លួនជាកូនខ្លា របស់មេរហស្សនាម(០៧) ហើយបានធ្វើសកម្មភាពហិង្សាទៅលើយុវជនម្នាក់បណ្តាលឱ្យរងរបួស កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– គួររំលឹកថា ជនសង្ស័យដែលជាក្រុមអះអាងថា ជាកូនខ្លា មេ០៧ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានឈ្មោះ សែច័ន្ទ សេង ហៅ អាសេង អាយុ១៧ឆ្នាំ។ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពផងដែរ៕

