អន្តរជាតិះ- យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Axios និង Channel 12 របស់អ៊ីស្រាអែល លោក Barak Ravid បាននិយាយដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាឱ្យយោធាសហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ឡើងវិញប្រឆាំងនឹងគោលដៅនៅអ៊ីរ៉ង់ បន្ទាប់ពីការផ្អាក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Ravid បានបង្ហោះនៅលើ X ថា យោធាអាមេរិកកំពុងធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានការជូនដំណឹងពីមន្ត្រីអាមេរិក។

– ទោះជាយ៉ាងណា កាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបំណងបន្តវាយប្រហារសាធារណរដ្ឋអ៊ីស្លាម។
– បន្ទាប់ពីការវាយប្រហារសងសឹកគ្នាដ៏កក្រើករវាងអាមេរិក និងអ៊ីរ៉ង់ដែលឈានចូលដល់យប់ទី ១៤ ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ឈប់បណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ដោយលោក អះអាងថា ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ដំណោះស្រាយការទូត។នេះបើយោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
– ថ្លែងទៅកាន់ Fox News ឯកអគ្គរដ្ឋទូតលោក Mike Waltz ក៏បានលើកឡើងថា លោកប្រធានាធិបតី កំពុងផ្តល់លទ្ធភាពខ្លះដល់ការចរចា លោក មិនបន្តការប្រយុទ្ធនោះទេ។
– ជាការឆ្លើយតប អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ម្នាក់ បានលើកឡើងថា ទីក្រុងតេអេរ៉ង់ ក៏បញ្ឈប់ការវាយប្រហារ «សងសឹក» នៅក្នុងតំបន់ដូចគ្នាផងដែរ។
– ការផ្អាកនេះ កើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងការតដៃពីសំណាក់អ៊ីរ៉ង់អូសបន្លាយអស់រយៈពេលជិត ២ សប្តាហ៍ ដែលធ្វើឲ្យបទឈប់បាញ់ក្នុងខែមិថុនា រលត់។
– ទន្ទឹមនឹងការផ្អាកនេះ ក៏មានរបាយការណ៍មួយចំនួន ជឿថា បណ្ដាលមកពីកត្តាកង្វះគ្រាប់ និងអស់ស្តុកអាវុធរបស់អាមេរិក ហើយយកលេសការទូត។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋបាលសហរដ្ឋអាមេរិក ក៏ដូចជាលោក ត្រាំ បានចេញមុខទាត់ចោលរបាយការណ៍នេះភ្លាមៗផងដែរ៕

