កោះកុង ៖ – មនុស្សប្រមាណ៣នាក់បានរងរបួសស្រាលៗ និងមួយចំនួនទៀត ភិតភយ័ ដោយឩប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយ ដែលមានរថយន្តធំតូច ៣គ្រឿង បានបុកប៉ះគ្នា លើដងផ្លូវ លេខ៤៨ចន្លោះKm៥៥-៥៦ ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៥០នាទី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សមត្ថកិច្ចមូលដ្ឋាននៅចំណុចកើតហេតុបានឲ្យដឹងថា រថយន្តសណ្ដោងរុឺម៉ក១គ្រឿង បើកបរចំណោតផ្លូវកោងខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាង់ ក្រវីកន្ទុយទៅបុកនឹងរថយន្ដវីរៈប៊ុនថំាទាំង០២គ្រឿងក្បែរផ្លូវជាតិលេខ៤៨ ខណៈមានភ្លៀងធ្លាក់។
– លោកអធិការនគរបាលស្រុកបូទុមសាគរដដែល បានបន្តថា រថយន្តបង្កហេតុម៉ាក BR ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-2711 ជាប្រភេទរថយន្ដសណ្ដោងរុឺម៉ក គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធី រ៉ាវី ភេទប្រុស អាយុ៣៩ឆ្នំា មុខរបរ តៃកុងឡាន មានទីលំនៅភូមិកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី មិនរងរបួសអ្វីទេ។
– យោងតាមសន្និដ្ឋានបឋមរបស់នគរបាលជំនាញចរាចរណ៍បង្ហាញថា អ្នកបើករថយន្ដបង្ក ប្រើប្រាស់ល្បឿនផ្លូវកោង ចុះចំណោទ ខ្វះការប្រុងប្រយ័ត្ន។
– ចំណែកអ្នករងរបួសស្រាល ដឹកបញ្ជូព្យាបាលនៅមណ្ឌលសុខភាពឃុំអណ្ដូងទឹក។ បច្ចុប្បន្នរថយន្ដទំាង៣គ្រឿង បាននាំយករក្សាទុកនៅអធិការដ្ឋានរង់ចំាដោះស្រាយតាមនីតិវិធី៕

