ក្រុមបាល់ទះកម្ពុជា យកពាន និងមេដាយមាស​ SEA V.Cup មកដល់មាតុភូមិហើយកាលពីល្ងាចមិញ

កីឡាះ- ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា​ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដំណើរមាតុភូមិនិវត្តន៍ អមជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រនេះ ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងនោះក៏មានវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា និងប្រជាពលរដ្ឋជាច្រើនផងដែរ៕

 

 

You might like