លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៦ កក្កដា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៩នាក់(ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១១នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់(ស្រី ២នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៥៤០,៧២ក្រាម។
-មេតំហ្វេតាមីន(Wy)= ២,០៤ក្រាម។

-អ្នកមានផ្ទុកសារធាតុញៀន ១៧នាក់
+ជួញដូរ = ០នាក់/២០នាក់
+ប្រើប្រាស់ = ១៧នាក់/១៧នាក់

– លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ រក្សាទុក ១កណី ឃាត់ ១នាក់ ចាប់យកIce ៨,៥៧ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,២០ក្រាម។
៣ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣១,៦១ក្រាម និងWy ២,០៤ក្រាម។
៤ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យកIce ២៣,១២ក្រាម។
៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២,៥៨ក្រាម។

PM : ៤អង្គភាព
១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២៨ក្រាម។
២ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៥៤,៩៧ក្រាម។
៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣,៣៩ក្រាម៕

 

You might like