អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងមិននៅស្ងៀម ហើយទទួលយកការធ្វើបាបតាមចិត្តពីសហរដ្ឋអាមេរិកឡើយ ហើយនឹងមិនឆ្លើយតបទៅនឹងភាសានៃកម្លាំង សម្ពាធ និងការគំរាមកំហែងនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសុន្ទរកថាទៅកាន់អ្នកយកព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនខ្លាចការគំរាមកំហែង ឬទទួលយកសម្ពាធអ្វីទាំងអស់ពីសត្រូវនោះទេ។
– លោក បានបន្ថែមថា យើងមិនអត់ឱនចំពោះភាសានៃការគំរាមកំហែងនោះទេ ហើយនឹងប្តេជ្ញាចិត្តក្នុងការការពារប្រជាជន និងផលប្រយោជន៍របស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz ជាគោលនយោបាយគោលការណ៍។
– ទន្ទឹមនោះ លោក Araghchi បន្តថា លោក ក៏បានធ្វើកិច្ចពិភាក្សាក្រៅផ្លូវការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar ដែលប្រទេសរបស់លោកជាអ្នកសម្របសម្រួលកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយពិភាក្សាអំពីគំនិតផ្តួចផ្តើម និងសំណើដែលកំពុងដំណើរការ។
– លើសពីនេះ លោក បានកត់សម្គាល់ថា លោកក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ផងដែរ។
– កាលពីថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលក្រោមអនុស្សរណៈនេះ ប្រទេសទាំងពីរគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃកិច្ចចរចាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែការវាយប្រហារសងសឹកគ្នារវាងប្រទេសទាំងពីរ៕
