ត្រាំ បញ្ជាក់ជំហរចាំទទួលយកសំណើពីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់ជម្លោះគ្រប់ពេល

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក សុខចិត្តរង់ចាំសំណើពីតំណាងអ៊ីរ៉ង់ណាមួយ ដើម្បីដោះស្រាយជម្លោះ និងឈានដល់ការបិទបញ្ចប់សង្គ្រាមដែលកំពុងបន្ត។

– លោក ត្រាំ បានលើកឡើង កាលពីថ្ងៃសុក្រនៅក្នុងពិធីទទួលភ្ញៀវសម្រាប់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានថា អាជ្ញាធរអ៊ីរ៉ង់ ក៏កំពុងស្វែងរកគំនិតផ្ដួចផ្ដើមនេះ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែខ្ញុំគិតថាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ ប៉ុន្តែខ្ញុំនៅតែមានឆន្ទៈចាំស្តាប់ និងទទួលយកការសម្រេចចិត្តរបស់ពួកគេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបន្ថែមថា ប៉ុន្តែទោះក្នុងកាលៈទេសៈណាក៏ដោយ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។ អាជ្ញាធរអ៊ីរ៉ង់ បាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរទេ។

– ការកើនឡើងចុងក្រោយនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

– សហរដ្ឋអាមេរិក បានអះអាងថាការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅច្រកសមុទ្រHormuz ពីសំណាក់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានប្រកាសនៅថ្ងៃដដែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានចប់ហើយ។ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ បានកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅបារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងហ្ស៊កដានី។ សហរដ្ឋអាមេរិក បានស្ដារឡើងវិញនូវការបិទផ្លូវទឹកអ៊ីរ៉ង់នៅថ្ងៃទី ១៤ ខែកក្កដា៕

You might like