អាមេរិក វាយប្រហារនាវាមួយគ្រឿងដែលសង្ស័យថាដឹកឧស្ម័នរាវអ៊ីរ៉ង់ ផ្ដាច់ជីវិតនាវិក ២នាក់នៅឈូងសមុទ្រអូម៉ង់

អន្តរជាតិះ- សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារនាវាមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ដោយសង្ស័យថាកំពុងដឹកឧស្ម័នធម្មជាតិរាវរបស់អ៊ីរ៉ង់ ដោយសម្លាប់សមាជិកនាវិក ២ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍ បានឱ្យដឹងថា យោធាអាមេរិក បាញ់គ្រាប់ផ្លោង ២ គ្រាប់ សំដៅលើនាវានោះ ខណៈពេលដែលកំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រអូម៉ង់។

– ប្រភពដដែល បានបន្ថែមថា នាវានេះត្រូវបានកំណត់គោលដៅ ដោយសង្ស័យថា បានរំលោភលើតំបន់ដែលមានការបិទខ្ទប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ដោយបន្ថែមថា សមាជិកនាវិក ២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

– ការកើនឡើងចុងក្រោយនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

– សហរដ្ឋអាមេរិក បានអះអាងថាការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃដដែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានចប់ហើយ។ ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ បានកំណត់គោលដៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅបារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងហ្ស៊កដានី។ សហរដ្ឋអាមេរិក បានស្ដារឡើងវិញនូវការបិទផ្លូវទឹកអ៊ីរ៉ង់នៅថ្ងៃទី ១៤ ខែកក្កដា៕

 

You might like