កីឡាះ- ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងបន្តប៉ះក្រុមថៃ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ SEA V-CUP លើកទី៦ ជុំទី២ វេលា១៥.៣០នាទី(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Jakarta International Velodrome ប្រទេសឥណ្ឌូនេស៊ី ។
– សូមជម្រាបថា កាលពីជុំទី១ នៅប្រទេសហ្វីលីពីន ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមថៃ ដោយលទ្ធផល ៣សិតទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ SEA V-CUP លើកទី៦។ ដូច្នេះយើងរង់ចាំមើលតើថា រសៀលនេះ កម្ពុជា នឹងបន្តធ្វើបានល្អទៀតឬយ៉ាងណា?៕

