អន្តរជាតិះ – កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងតេអេរ៉ង់ បានរុញចោលសំណើឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោនដែលផ្តល់តាមរយៈនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាលី អាល់-ហ្សៃឌី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times (NYT) ដោយដកស្រង់ប្រភព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមរបាយការណ៍កាសែតនេះ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់ អះអាងថា បច្ចុប្បន្នទីក្រុងតេអេរ៉ង់ មិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងបណ្តោះអាសន្នណាទាំងអស់ដែលនឹងធ្វើឱ្យបញ្ហាច្រកសមុទ្រ Hormuz មិនអាចដោះស្រាយបាន។
– កាសែតខាងលើ មិនបានពន្យល់លម្អិតអំពីលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានស្នើឡើងនោះទេ។
– សំណើដែលស្នើឡើងនេះ ត្រូវបានផ្ដល់តាមរយៈនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលបានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ស្របពេលកាលពីថ្ងៃព្រហស្បតិ៍ លោក អាល់-ហ្សៃឌី ក៏បានហោះទៅកាន់ទីក្រុងតេអេរ៉ង់ តាមការអញ្ជើញពីប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីអាន។
– ជុំវិញការបដិសេធបទឈប់បាញ់នេះ ក៏មានការព្រមានជាថ្មីរបស់លោក ត្រាំ ផងដែរថា បើអ៊ីរ៉ង់ នៅតែមិនទាន់ត្រៀមខ្លួនទទួលយកអ្វីដែលអាមេរិកបានស្នើឡើង ឬក៏កិច្ចព្រមព្រៀងណាមួយនោះ ពួកគេនឹងរងការទម្លាក់គ្រាប់កាន់តែធ្ងន់ធ្ងរ។
– លើសពីនេះ លោក ក៏បានបង្ហើបពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្ករបស់អ៊ីរ៉ង់ជាសំណងដល់កប៉ាល់ដែលរងការវាយប្រហារនៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz ៕
