សោកស្ដាយ! កម្ពុជា ភ្លាត់ចាញ់សឹង្ហបុរី ២-១ នៅចុងម៉ោង នៃពាន Hyundai Cup

កីឡាះ ក្រុមជ្រើសជាតិកម្ពុជា បានភ្លាត់ចាញ់ ក្រុមសឹង្ហបុរី ដោយលទ្ធផល ២-១ នៅចុងម៉ោង ក្នុងជំនួបបើកឆាកវគ្គសន្សុំពិន្ទុពូល A នៃពានរង្វាន់បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup 2026)នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ជំនួបនេះលេងបាន២២នាទី សិង្ហបុរីនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Shawal Anuar។ លុះ​ដល់នាទី៥៥ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវាយបកតាមស្មើដោយគ្រាប់បាល់របស់កីឡាករ អ៊ុក សុវណ្ណ ។ តែយ៉ាងណាក៏ដោយនាទីទី៩០+១១ កីឡាករ Ilhan Fandi Ahmadទាត់គ្រាប់ជ័យជំនះឱ្យសិង្ហបុរី។

​ចំណែកការប្រកួតបន្ទាប់ កម្ពុជាត្រូវប្រកួតជាមួយឥណ្ឌូណេស៊ីក្រៅដីនៅថ្ងៃទី២៧ ខែកក្កដា ។ ឯសិង្ហបុរីទទួលទីម័រខាងកើតថ្ងៃជាមួយគ្នា៕

You might like