យប់​នេះ កម្ពុជា ត្រូវការឈ្នះហ្វីលីពីន ដាច់​ខាត ដើម្បីមានឱកាស​ឡើង​វគ្គពាក់កណ្ដាលផ្តាច់​ព្រ័ត្រពាន SEA V. Cup ជុំទី២​​

កីឡាះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ការ​យកឈ្នះ​ឲ្យ​បានលើ​ក្រុម បាល់ទះ​ជម្រើសជាតិ ហ្វីលីពីន វេលា​ម៉ោង ៧ យប់​នេះ ម៉ោង​នៅ​កម្ពុជា​ ដើម្បីមានឱកាសឡើង​វគ្គពាក់កណ្ដាលផ្តាច់​ព្រ័ត្រពាន SEA V. Cup ជុំទី២​​ បន្ទាប់​ពី​បានចាញ់ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៣-០ វគ្គ​សន្សំពិន្ទុ ក្នុង​ពូល​កាល​ពី​ល្ងាច​មិញ​។

នេះ​ជា​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​​ពូល ចុង​ក្រោយ​របស់ កម្ពុជ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​សន្សំពិន្ទុ លើក​ទី​១ របស់ ហ្វីលីពីន។ ​ការ​ប្រកួត​​យប់​នេះ​​ ប្រសិន​បើ កម្ពុជា ចាញ់ នោះ​ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ជា​អ្នក​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បើ កម្ពុជា ឈ្នះ គឺ​មិន​ទាន់​បញ្ជាក់​ថា ក្រុម​ណា​ធ្លាក់ ឬ​ក្រុម​ណា​ឡើង​​ឡើយ​ គឺ ត្រូវ​រង់​ចាំ​លទ្ធផល​ការ​ប្រកួត​ចុង​ក្រោយ​រវាង ឥណ្ឌូណេស៊ី និង​ហ្វីលីពីន នៅ​ថ្ងៃ​ស្អែក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សូមជម្រាបថា ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បានធ្លាប់យកឈ្នះលើក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-១ ម្ដងរួចហើយ កាលពីជុំទី១ នៅទឹកដីហ្វីលីពីន។ ដូច្នេះយើងរង់ចាំមើលថាតើ យប់នេះ កម្ពុជា អាចបន្តយកឈ្នះហ្វីលីពីន បានទៀតដែរឬអត់៕

You might like