អន្តរជាតិះ- លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីនថា ការប្រយុទ្ធគ្នាកាន់តែអាក្រក់ឡើងរវាងភាគីអាមេរិក និងអ៊ីរ៉ង់ ដើម្បីយកឈ្នះក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz នឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់អ៊ីរ៉ង់ទេ ហើយសហរដ្ឋអាមេរិកក៏មិនទទួលបានផលប្រយោជន៍អ្វីដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Lavrov បានបន្ថែមថា វាពិបាកក្នុងការនិយាយថា ជម្លោះអ៊ីរ៉ង់នឹងបន្តដល់ពេលណាទៀត ប៉ុន្តែអរិភាពជាបន្តបន្ទាប់ជុំវិញច្រកសមុទ្រ Hormuz ពិតជាមិនមែនជាផ្ដល់មកវិញនូវផលប្រយោជន៍សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់នោះទេ។
– លោក Lavrov ក៏បានកត់សម្គាល់ថា វាពិបាកក្នុងការព្យាករណ៍ទាក់ទងនឹងរយៈពេលដែលជម្លោះអ៊ីរ៉ង់អាចអូសបន្លាយរយៈពេលប៉ុន្មានទៀត។
– ទន្ទឹមនោះ លោក អះអាងថា ការជ្រើសយកអរិភាពជាបន្តបន្ទាប់ក៏មិនមែនជាជម្រើសល្អបំផុតសម្រាប់សហរដ្ឋអាមេរិក ឬអ៊ីរ៉ង់នោះដែរ។
– ដោយឡែក យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បាននិយាយថា សង្គ្រាមជាមួយអ៊ីរ៉ង់ បើគិតមកដល់ពេលនេះ ធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ប្រហែល ៣៧,៥ ពាន់លានដុល្លារ (២៨ ពាន់លានផោន) ដែលជាការកើនឡើងជិត ៨ ពាន់លានដុល្លារ ចាប់តាំងពីការប៉ាន់ស្មានចុងក្រោយនៅក្នុងខែឧសភា។
– កងកម្លាំងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ បានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី ១១ ជាប់ៗគ្នា។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។
– ការវាយប្រហារ បានចាប់ផ្តើមនៅម៉ោង ៧ យប់ (ម៉ោងក្នុងស្រុក) ដើម្បីបន្តធ្វើឱ្យខូចខាតសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz៕

