កីឡាះ- ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវការយកឈ្នះឲ្យបានលើក្រុម បាល់ទះជម្រើសជាតិ ហ្វីលីពីន វេលាម៉ោង ៧ យប់នេះ ម៉ោងនៅកម្ពុជា ដើម្បីមានឱកាសឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន SEA V. Cup ជុំទី២ បន្ទាប់ពីបានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុ ក្នុងពូលកាលពីល្ងាចមិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចុងក្រោយរបស់ កម្ពុជ ប៉ុន្តែវាជាការប្រកួតសន្សំពិន្ទុ លើកទី១ របស់ ហ្វីលីពីន។ ការប្រកួតយប់នេះ ប្រសិនបើ កម្ពុជា ចាញ់ នោះ ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាអ្នកឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើ កម្ពុជា ឈ្នះ គឺមិនទាន់បញ្ជាក់ថា ក្រុមណាធ្លាក់ ឬក្រុមណាឡើងឡើយ គឺ ត្រូវរង់ចាំលទ្ធផលការប្រកួតចុងក្រោយរវាង ឥណ្ឌូណេស៊ី និងហ្វីលីពីន នៅថ្ងៃស្អែក។
– សូមជម្រាបថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្លាប់យកឈ្នះលើក្រុមហ្វីលីពីន ក្នុងលទ្ធផល ៣-១ ម្ដងរួចហើយ កាលពីជុំទី១ នៅទឹកដីហ្វីលីពីន។ ដូច្នេះយើងរង់ចាំមើលថាតើ យប់នេះ កម្ពុជា អាចបន្តយកឈ្នះហ្វីលីពីន បានទៀតដែរឬអត់៕
