អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ នៅថ្ងៃពុធ (ថ្ងៃទី ២២ ខែកក្កដា) ថា ការគ្រប់គ្រងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយជាមួយនឹងផលវិបាកហួសពីមជ្ឈិមបូព៌ា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការលើកឡើងរបស់លោក បានកើតឡើងនៅពេលដែលបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ប្រកាសពីការចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលឈានចូលដល់យប់ទី ១១ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយសមត្ថភាពរបស់រដ្ឋនេះពីការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹកនេះ។
– លោក Rubio បានប្រាប់អ្នកតំណាងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ានីលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រសិនបើយើងបង្កើតគំរូមួយនៅមជ្ឈិមបូព៌ា ដែលរដ្ឋមួយសម្រេចចិត្តគ្រប់គ្រងផ្លូវទឹកអន្តរជាតិ គិតថ្លៃសេវា និងវាយប្រហារកប៉ាល់ដែលមិនបង់ប្រាក់ យើងបានបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ ដែលនឹងកើតឡើងម្តងទៀតនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។
– លោក បានបន្ថែមថា អ៊ីរ៉ង់ទាមទារសិទ្ធិមិននៅក្រោមយន្តការច្បាប់ដែលមានស្រាប់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប៉ុន្តែយើងនឹងមិនអនុញ្ញាតនោះទេ។
– ការកើនឡើងចុងក្រោយនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ សហរដ្ឋអាមេរិក អះអាងថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅច្រកសមុទ្រ Hormuz ដោយក្រុងតេហេរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃដដែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានចប់ហើយ។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយការកំណត់គោលដៅលើទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅក្នុងប្រទេសបារ៉ែន គុយវ៉ែត អារ៉ាប់រួម កាតា និងហ្ស៊កដានី៕
