អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ កំពុងស្វែងរកការជួបប្រជុំថ្មីជាមួយតំណាងសហរដ្ឋអាមេរិកក្នុងគោលបំណងបញ្ចប់សង្គ្រាម។
– មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា អ៊ីរ៉ង់ចង់ជួបយើងយ៉ាងខ្លាំង ហើយពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការជួបប្រជុំជាមួយយើង ស្របពេលដែលយើងមិនមានអារម្មណ៍ក្នុងការចាប់ផ្ដើមវា។
– ទន្ទឹមនោះ លោក ក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះការកត់សម្គាល់របស់អ្នកយកព័ត៌មានម្នាក់ដែលថា មិនមានសញ្ញាណាមួយបង្ហាញពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការឈប់ប្រយុទ្ធជាមួយអាមេរិក ហើយចូលតុចរចានោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជុំវិញការលើកឡើងនេះ លោក ត្រាំ បានតបវិញថា អ្នកដឹងវាដោយរបៀបណា អ្នកមិនដឹងថាការសន្ទនានៅពីក្រោយឆាកបែបណានោះទេ ដូច្នេះកុំព្យាយាមនិយាយ។ អ៊ីរ៉ង់ចង់ជួបយើង ស្របពេលពួកគេកំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
– ការកើនឡើងចុងក្រោយនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ សហរដ្ឋអាមេរិក អះអាងថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅច្រកសមុទ្រ Hormuz ដោយក្រុងតេហេរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃដដែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានចប់ហើយ។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយការកំណត់គោលដៅលើទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅក្នុងប្រទេសបារ៉ែន គុយវ៉ែត អារ៉ាប់រួម កាតា និងហ្ស៊កដានី៕
