លោក Vance បញ្ជាក់ថាអាមេរិក មិនមានបំណងចាប់ផ្ដើមប្រតិបត្តិការដីគោកប្រឆាំងអ៊ីរ៉ង់ទេ

អន្តរជាតិះ- អនុប្រធានាធិបតីលោក JD Vance បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនយោធារបស់ខ្លួន សម្រាប់ប្រតិបត្តិការដីគោកណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានគោលបំណងផ្លាស់ប្តូររបបរដ្ឋាភិបាលនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Vance បានលើកឡើងក្នុងបទសម្ភាសន៍ថា យើងនឹងមិនបញ្ជូនកងទ័ពជើងគោកចំនួន ១៥០,០០០ នាក់ ទៅក្នុងប្រតិបត្តិការដីគោក ដើម្បីសម្រេចបាននូវការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់នោះទេ។

– ទន្ទឹមនោះ លោក បានបន្ថែមថា ការផ្លាស់ប្ដូររបប ឬមិនប្ដូរគឺវាអាស្រ័យលើប្រជាជនអ៊ីរ៉ង់ខ្លួនឯង ហើយការងារនេះក៏ជាការសម្រេចចិត្តរបស់ពួកគេផងដែរ។

– យោងតាមលោក Vance សហរដ្ឋអាមេរិក កំពុងខិតខំធានាការដឹកជញ្ជូនប្រេង និងឧស្ម័នដោយគ្មានការរារាំង ក៏ដូចជាដើម្បីរារាំងអ៊ីរ៉ង់ពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់អាវុធកាន់តែខ្លាំងឡើង។

– ជុំវិញបញ្ហាប្រតិបត្តិការដីគោកនេះ អ្នកនយោបាយ និងអតីតរដ្ឋមន្ត្រីការបរទេស លោក Manouchehr Mottaki បានព្រមា​នថា ​ប្រសិនបើកងកម្លាំងអាមេរិក ចាប់ផ្តើមប្រតិបត្តិការដីគោកវាយចូលទឹកដីអ៊ីរ៉ង់នោះ ទីក្រុងតេអេរ៉ង់ ប្រាកដណាស់នឹងមានសិទ្ធពេញលេញក្នុងការឆ្លើយតបវិញដោយការទម្លាក់គ្រាប់ ឬប្រើដ្រូនហោះបំបុកចូលមូលដ្ឋានទ័ពអាមេរិកណាមួយនៅតំបន់ឈូងសមុទ្រពែរ្ស។

– លោក Mottaki បានបន្តថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានដណ្តើមយកផ្នែកណាមួយនៃទឹកដីអ៊ីរ៉ង់ ក៏ដូចជាកោះ Kharg នោះ​ ក្រុង​តេហេរ៉ង់ នឹងប្រើសិទ្ធិការពារខ្លួនពីការឈ្លានពាន និងតដៃទៅលើទឹកដីណាដែលមានមូលដ្ឋានទ័ពអាមេរិកតាំងទី។

– អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបន្ថែមថា កិច្ចព្រមព្រៀងពីមុនទាំងអស់ជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាថ្មីៗនេះ «គឺគ្មានអ្វីក្រៅពីការបោកប្រាស់ទេ»។ តាមទស្សនៈរបស់លោក គឺសហរដ្ឋអាមេរិក «មិនកំពុងស្វែងរកការចរចាពិតប្រាកដនោះទេ»៕

You might like