ត្រាំ ថាអាមេរិកនឹងសំពងរហូតដល់អ៊ីរ៉ង់រត់ចូលតុចរចា

អន្តរជាតិះ- ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិក នឹងបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមវិលត្រឡប់មកតុចរចាឡើងវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា យើងនឹងវាយប្រហារពួកគេឱ្យខ្លាំងក្លាបំផុតតាមផែនការដែលគ្រោងទុក។ យើងនឹងវាយប្រហាររាល់ថ្ងៃ រហូតដល់សម្រេចបាននូវគោលដៅ។ យើងនឹងធ្វើអ្វីម្យ៉ាងដ៏អាក្រក់សម្រាប់ពួកគេ។ យើងនឹងឱ្យពួកគេជួបសុបិនដ៏អាក្រក់។

– លោក ត្រាំ បានបន្ថែមថា ការវាយប្រហារនឹងបន្ត រហូតដល់ដំណោះស្រាយការទូតត្រឡប់មកវិញ និងឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំង ២ ។

– យោងតាមបញ្ជាការកណ្ដាលអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារដោយជោគជ័យលើគ្រប់គោលដៅទាំងអស់លើអ៊ីរ៉ង់ ហើយព្រមាននឹងបន្តទម្លាក់គ្រាប់កាន់តែខ្លាំងឡើងៗរហូតដល់មានដំណោះស្រាយមួយត្រូវបានសម្រេច។

– ការវាយប្រហារលើគោលដៅផ្សេងៗនៅប្រទេសអ៊ីរ៉ង់ បានងើបឡើងវិញអស់រយៈពេល ៣ ថ្ងៃ ជាប់ៗគ្នាហើយ ខណៈភាគីនីមួយៗហាក់មិនបន្ធូរបន្ថយដៃនោះទេ។ ការចាប់ផ្ដើមឡើងវិញលើកនេះ ត្រូវបានគេមើលឃើញថាអាចនឹងតានតឹងជាងលើកមុនៗ ដោយមានការសងសឹកគ្នាទៅវិញទៅមកយ៉ាងកក្រើក។

– លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា សង្គ្រាមលើកនេះ លោក មិនអាចទាយទុកមុនពីទំហំ និងការអូសបន្លាយរយៈពេលយូរប៉ុនណានោះទេ។

– ទោះជាយ៉ាងណា មកទល់ពេលនេះ ចំនួនកងទ័ពអាមេរិកដែលកំពុងដាក់ពង្រាយនៅទូទាំងមជ្ឈិមបូព៌ាគឺលើសពី ៥០,០០០ នាក់។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ៕

 

 

You might like