កីឡាះ- ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ កាលពីម្សិលមិញ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ព្រឹត្តិការណ៍ខាងលើ ក្រុមគោព្រៃ ស្ថិតនៅពូល A ជាមួយវៀតណាម,ឥណ្ឌូណេស៊ី, សិង្ហបុរី និង ទីម័រខាងកើត។ក្នុងចំណោមការប្រកួត ៤ ប្រកួតនៅពាន Asean Hyundai 2026 គឺ កម្ពុជា ត្រូវប្រកួតនៅក្នុងដី ២ ប្រកួត ក្នុងនោះត្រូវប្រកួតបើកឆាកទទួលក្រុម សិង្ហបុរី នៅថ្ងៃទី ២៤ ខែ កក្កដា និងប្រកួតក្នុងដីទី ២ ត្រូវទទួលក្រុម ទីម័រខាងកើត នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ដោយឡែកការប្រកួតនៅក្រៅដីវិញ ត្រូវឆ្លងដែនទៅជួបក្រុម ឥណ្ឌូណេស៊ី នៅថ្ងៃទី ២៧ ខែ កក្កដា និងមួយប្រកួតទៀត ត្រូវជួបក្រុមជម្រើសជាតិ វៀតណាម នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦៕

