កីឡាះ – ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានវាយបកយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ ក្នុងការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់នារីតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ពូលB នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
– ក្នុងជំនួនដ៏ស្វិតស្វាញនេះ ក្រុមកីឡាការិនីទីម័រខាងកើត បានបើកការនាំមុខ ១គ្រាប់មុន តាំងពីនាទីទី២ មុនក្រុមបាល់ទាត់នារីកម្ពុជា វាយបកបាន ៣គ្រាប់ជាបន្ដបន្ទាប់ នៅនាទី២៩, នាទី៣៦ និងនាទី៩០+៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជាមួយជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ដោយស្វ័យប្រវត្ដិ ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ដែលរកបាន ៣ពិន្ទុស្មើគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាបញ្ចប់ពូលB នាថ្ងៃទី១៦ ខែកក្កដាខាងមុខ គ្រាដែលក្រុមបាល់ទាត់នារីទីម័រខាងកើត បានហាលអាវជាផ្លូវការ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា៕

