អន្តរជាតិះ – លោក Nabil Fahmy អគ្គលេខាធិការថ្មីនៃសម្ព័ន្ធរដ្ឋអារ៉ាប់ (LAS) បាននិយាយថា ការបើកការវាយប្រហារទៅលើរដ្ឋអារ៉ាប់នៃឈូងសមុទ្រពែរ្សពីសំណាក់កងកម្លាំងអ៊ីរ៉ង់ (IRGC) គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Fahmi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខាធិការ LAS ថាការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ប្រឆាំងនឹងប្រទេសអារ៉ាប់គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងមិនអាចអត់ឱនបានទេ។
– មន្ត្រីរូបនេះ បានបន្ថែមថា ការរំលោភបំពានលើអធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ណាមួយតម្រូវឱ្យមានជំហររួបរួម និងរឹងមាំពីសមាជិកសម្ព័ន្ធមិត្តទាំងអស់ក្នុងការឆ្លើយតប។
– ទន្ទឹមនោះ លោក ក៏បានចង្អុលបង្ហាញផងដែរថា ក្នុងនាមជាអគ្គលេខាធិការ លោកមានគម្រោងកែទម្រង់រចនាសម្ព័ន្ធរបស់សម្ព័ន្ធភាពនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
– គួររំលឹកថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលជាកម្លាំងយោធាកំពូលរបស់អ៊ីរ៉ង់ បានបើកការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅបារ៉ែន គុយវ៉ែត អូម៉ង់ និងហ្ស៊កដានី។ ក្រោយមក ក៏បានព្រមានបណ្ដារដ្ឋឈូងសមុទ្រ កុំឱ្យផ្ដល់ការគាំទ្រណាមួយលើការពង្រីកភាពតានតឹងកាន់តែខ្លាំង៕
