អ៊ីរ៉ង់ ប្រកាសត្រៀមរួចជាស្រេច ដើម្បីទទួលគ្រាប់ធំអាមេរិក

អន្តរជាតិះ – ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ក្រុងតេហេរ៉ង់ បានត្រៀមខ្លួនរួចរាល់ក្នុងការការពារខ្លួន ប្រសិនបើសហរដ្ឋអាមេរិក រំលោភលើកិច្ចព្រមព្រៀង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើ Telegram បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានសភាប្រឹក្សាយោបល់ប្រជាជនឥណ្ឌូនេស៊ីថា អ៊ីរ៉ង់ បានរៀបចំខ្លួនរួចជាស្រេចដើម្បីការពារខ្លួន ប្រសិនបើសហរដ្ឋអាមេរិករំលោភលើកិច្ចព្រមព្រៀង និងចាប់ផ្ដើមការវាយប្រហារទ្រង់ទ្រាយធំ។

– កាលពីប៉ុន្មានយប់មុន សហរដ្ឋអាមេរិក បានបើកការវាយប្រហារដ៏ខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក អះអាងថា វាត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់ប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz។

– ជាការឆ្លើយតប អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន និងគុយវ៉ែត ហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា។

– ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក មិនដឹងថាស្ថានភាពជុំវិញអ៊ីរ៉ង់អាចកើនឡើងដល់ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ ឬអត់នោះទេ ប៉ុន្តែបានកត់សម្គាល់ថា សហរដ្ឋអាមេរិក មានយុទ្ធសាស្ត្រជាច្រើនដើម្បីឈ្នះ៕

You might like