សង្គ្រាមអ៊ីរ៉ង់៖ អាមេរិក ថាស្ថានការណ៍ពេលនេះប្រហែលជាត្រូវវ៉ៃបណ្ដើរ ចរចាបណ្ដើរ

អន្តរជាតិះ- យោងតាមរបាយការណ៍របស់ CNN ដោយដកស្រង់ប្រភព បានឱ្យដឹងថា ទោះបីជាសហរដ្ឋអាមេរិក កំពុងធ្វើការទូតដើម្បីជៀសវាងការកើនឡើងនៅមជ្ឈិមបូព៌ាក៏ដោយ ក៏ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារណាមួយដែលអាចកើតមានលើអ៊ីរ៉ង់ ប្រសិនបើចាំបាច់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានលើកឡើងថា កងកម្លាំងអាមេរិក កំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលអាចកើតមាន ខណៈពេលដែលក៏កំពុងធ្បើការលើការទូត ដើម្បីឈានដល់កិច្ចចរចាសម្របសម្រួលដូចគ្នា និងព្យាយាមយកជម្រើសការទូតជាធំ។ ការវាយប្រហារអាចបន្តឡើងវិញគ្រប់ពេលប្រសិនបើចាំបាច់។

– របាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក បានបន្ថែមថា កិច្ចពិភាក្សាបច្ចេកទេសរវាងអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការ។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ដទៃទៀត មេដឹកនាំកំពូល អាលី ខាមេនី ត្រូវបានសម្លាប់ដោយសារតែការវាយប្រហារតាមអាកាស។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចែងអំពីការឈប់បាញ់ជាបន្ទាន់នៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។ បន្ទាប់មក កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅឯរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វីស ដោយប្រទេសកាតា និងប៉ាគីស្ថានដើរតួជាអ្នកសម្របសម្រួលក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសប៉ាគីស្ថាន និងកាតា បន្ទាប់ពីការបញ្ចប់កិច្ចពិភាក្សាជុំទីមួយ កិច្ចប្រជុំរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងវឌ្ឍភាព។

– ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ៨ ខែកក្កដា ការផ្ទុះអាវុធ បានចាប់ផ្ថើមឡើងវិញ ដោយសហរដ្ឋអាមេរិក បន្តការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយចោទប្រកាន់ថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ជាពិសេសទាក់ទងនឹងច្រកសមុទ្រហ័រមូស៕

 

You might like