អ្នកទោសជិត ២០ នាក់ ស្លាប់និងជាង ៥០ នាក់រងរបួសដោយផ្ទុះហិង្សារវាងអ្នកទោសក្នុងពន្ធនាគារនៅស្រីលង្កា

អន្តរជាតិះ- មនុស្ស ១៩ នាក់ស្លាប់នៅក្នុងភាពចលាចលដែលបានផ្ទុះឡើងនៅក្នុងពន្ធនាគារមួយកន្លែងក្នុងទីក្រុងណេហ្គោមបូ ភាគខាងលិចប្រទេសស្រីលង្កា ខណៈដែលយ៉ាងហោចណាស់ ៥០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមប៉ូលីស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យណេហ្គោមបូ។ ប៉ូលីស បាននិយាយថា អាជ្ញាធរកំពុងចាត់វិធានការ ដើម្បីផ្ទេរអ្នកដែលរងរបួសធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យជាតិក្នុងទីក្រុងកូឡុំបូ។

– ដំបូងឡើយ ភាពចលាចលនេះ បានកើតឡើងនៅថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ១ រសៀល ដែលជាការប៉ះទង្គិចគ្នារវាងអ្នកទោសពីរក្រុម។ ស្ថានការណ៍ បានស្ងប់ស្ងាត់វិញ នៅយប់ថ្ងៃអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សាបានផ្ទុះឡើងម្តងទៀត កាលពីព្រឹកថ្ងៃច័ន្ទនេះ។

– ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ ក៏រួមមានមន្ត្រីពន្ធនាគារ និងបុគ្គលិកកម្លាំងសន្តិសុខផងដែរ។

– គួរបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ជុំវិញស្ថានការណ៍នៅពន្ធនាគារនោះបន្ថែមនៅឡើយទេ៕

You might like