អន្តរជាតិះ- របាយការណ៍របស់កាសែត Axios ដោយដកស្រង់សម្តីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានផែនការ ឬបំណងវាយប្រហារសម្លាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់នោះទេ ព្រោះទង្វើទាំងអស់នោះនឹងរំខានដល់ការបន្តការចរចាជាមួយទីក្រុងតេអេរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទីភ្នាក់ងារសារព័ត៌មានដដែល រាយការណ៍ថា លោក ត្រាំ បន្តថា លោក ក៏កំពុងតាមដានពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– ទន្ទឹមនោះ លោក ត្រាំ បានលើកឡើងថា បើអាមេរិក មានបំណងធ្វើឃាតមន្ត្រីអ៊ីរ៉ង់ណាម្នាក់នោះ លោក នឹងបញ្ជាឱ្យមានការទម្លាក់គ្រាប់ក្នុងពិធីបុណ្យសពលោក Khamenei ដែលមានមន្ត្រីចូលរួមជាច្រើនហើយ។ ប៉ុន្តែលោក មិនធ្វើបែបនោះទេ ព្រោះបើដូច្នោះវានឹងនាំឱ្យមិនមានកិច្ចចរចាសន្តិភាព។
– យោងតាមមេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា អ៊ីរ៉ង់ កំពុងអង្វរសុំធ្វើកិច្ចព្រមព្រៀង។ លើសពីនេះ លោក មានការភ្ញាក់ផ្អើលដែលបានឃើញជនជាតិអ៊ីរ៉ង់មួយចំនួនយំនៅក្នុងពិធីបុណ្យសព លោក Ali Khamenei តែគេនៅតែមិនដឹងថាលោក ចង់មានបំណងអ្វីពិតប្រាកដនោះទេ។
– លោក ត្រាំ ធ្លាប់បានបញ្ជាក់ថា សហរដ្ឋអាមេរិកទុកពេលមួយសប្តាហ៍ដល់អ៊ីរ៉ង់ក្នុងការចរចា ដោយសារតែពិធីបុណ្យសពលោក Ali Khamenei។
– ពិធីបុណ្យសពរបស់លោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមនៅថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងតេអេរ៉ង់។ គណៈប្រតិភូជាន់ខ្ពស់មកពីយ៉ាងហោចណាស់ ១០០ ប្រទេសកំពុងចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ៕

