អនុមេបញ្ជាការអ៊ីរ៉ង់៖ លោកខាងលិច បរាជ័យទាំងការកម្ចាត់រុស្ស៊ី និងអ៊ីរ៉ង់

អន្តរជាតិះ – អនុប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC អង្គភាពវរជននៃកងទ័ពអ៊ីរ៉ង់) លោកឧត្តមសេនីយ៍ Hossein Maroufi បាននិយាយថា លោកខាងលិច ព្យាយាមចង់បំផ្លាញរុស្ស៊ី និងអ៊ីរ៉ង់ ប៉ុន្តែរឿងនោះមិនអាចកើតឡើងដូចបំណងពួកគេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Maroufi បានលើកឡើងក្នុងពិធីបុណ្យសពអតីតមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមលោក Ali Khamenei ថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ីគឺស្ថិតនៅក្នុងលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រ។ គូប្រជែងរបស់យើងមកពីលោកខាងលិចបានព្យាយាមវាយប្រហារ និងកម្ទេចយើង ប៉ុន្តែដោយសារប្រាជ្ញា និងព្រះហឫទ័យរបស់ព្រះ រឿងនោះមិនកើតឡើងដូចការចង់បាននោះទេ។

– នាយឧត្តមសេនីយ៍រូបនេះ បានបន្ថែមថា រុស្ស៊ីគឺជាប្រទេសសម្ព័ន្ធមិត្ត ហើយគាំទ្រសាធារណរដ្ឋអ៊ីស្លាម។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់ជាច្រើនលើកច្រើនសារ ហើយប្រធានាធិបតីរបស់យើងលោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន និងមន្ត្រីដទៃទៀត តែងតែធ្វើទស្សនកិច្ចប្រទេសរុស្ស៊ីជាប្រចាំ។ យើងជាអ្នកជិតខាង ហើយភាពជាអ្នកជិតខាងល្អ គឺជាចំណុចសំខាន់នៃទំនាក់ទំនងរបស់យើងពេញមួយប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន។ ប្រជាជនរុស្ស៊ី ក៏បានទទួលយកការឈឺចាប់នៃការស្លាប់របស់មេដឹកនាំរបស់យើងលោក អាលី ខាមេនី ផងដែរ។ រុស្ស៊ីគឺជាដៃគូរបស់យើង ហើយយើងនឹងនៅតែរក្សាទំនាក់ទំនងនេះជានិច្ច។

– ការប្រារព្ធពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក AyatollahAli Khamenei បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងប្រជាជន និងគណៈប្រតិភូជាន់ខ្ពស់មកពីយ៉ាងហោចណាស់ ១០០ ប្រទេស៕

You might like