ឃាត់ខ្លួនជនពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន ៣៤នាក់ ទូទាំងប្រទេស នៅថ្ងៃទី ៥ កក្កដា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ៖
+ជួញដូរ ៥ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៣៧១០,៤២ក្រាម។
-កេតាមីន(Ke)= ៤,១១ក្រាម។
-អុិចស្តាសុី(mdma)= ៦៣៦,០២ក្រាម។
-ហេរ៉ូអុីន(Heroine)= ៤១,២១ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤៩៥,៣៣ក្រាម, Ke ៤,១១ក្រាម, MDMA ៦៣៦,០២ក្រាម និងHeroine ៤១,២១ក្រាម។
២ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៥ក្រាម។
៣ / មណ្ឌលគិរី៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៧១,១៩ក្រាម។
៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៣ក្រាម។
៥ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤,១៨ក្រាម៕

 

You might like