មេដឹកនាំកំពូលអ៊ីរ៉ង់អវត្តមាន ក្នុងពិធីបុណ្យសពលោក Ayatollah Khamenei

អន្តរជាតិ- ការប្រារព្ធពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងប្រជាជន និងគណៈប្រតិភូជាន់ខ្ពស់មកពីយ៉ាងហោចណាស់ ១០០ ប្រទេស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយឡែក មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានអវត្តមានក្នុងពិធីបុណ្យសពឪពុករបស់លោក ស្របពេលដែលឥស្សរជនជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីរ៉ង់ បានចូលរួមជាមួយប្រជាជនរាប់ពាន់នាក់ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Ayatollah ដែលប្រព្រឹត្តទៅ កាលថ្ងៃអាទិត្យ។

– ទន្ទឹមនោះ កូនប្រុស ៣ នាក់ផ្សេងទៀតរបស់លោក Ali Khamenei រួមមាន Masoud, Mostafa និង Meysam សុទ្ធតែបានចូលរួមពិធីបុណ្យសព កាលពីថ្ងៃអាទិត្យ រួមជាមួយមន្ត្រីជាច្រើនរូប រួមទាំងលោកប្រធានាធិបតី Masoud Pezeshkian និងលោកប្រធានកងឆ្មាំបដិវត្តន៍ Ahmad Vahidi ផងដែរ។

– ការសង្ស័យអំពីស្ថានភាពរបស់លោក Mojtaba ដូចពាក្យចចាមអារ៉ាមថា លោក បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដូចឪពុកលោកដែលត្រូវបានសម្លាប់។ ប៉ុន្តែលោក Mojtaba មិនសូវជាបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីលោកត្រូវបានតែងតាំង នៅដើមខែមីនា នោះទេ។

– លោក Khamenei បានគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាមចាប់ពីឆ្នាំ ១៩៨៩ រហូតដល់មរណភាពរបស់លោក នៅក្នុងខែកុម្ភៈ។ ពិធីបុណ្យសពជាផ្លូវការសម្រាប់មេដឹកនាំកំពូលរូបនេះ បានចាប់ផ្តើមតាំងពីថ្ងៃសុក្រ ដោយមានរបៀបវារៈនៃការព្រឹត្តិការណ៍ទៅនៅទូទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់តាមការគ្រោងទុក។

– អាជ្ញាធរអ៊ីរ៉ង់ បានឱ្យដឹងថា មនុស្សចំនួន ១២ ទៅ ២០ លាននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមពិធីនេះ ដែលពួកគេហៅថា “ពិធីបុណ្យសពនៃសតវត្សរ៍”។

– បច្ចុប្បន្ន សពរបស់លោក Khamenei កំពុងត្រូវបានតម្កល់នៅក្នុងព្រះវិហារសាសនា Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ ជាមួយនឹងពិធីបុណ្យសពដែលដឹកនាំដោយលោក Jafar Sobhani ដែលជាបព្វជិត Shia ដ៏ល្បីល្បាញ ដែលជាអ្នកប្រាជ្ញអាយុ ៩៧ ឆ្នាំ ដែលបង្រៀននៅសាលាសិក្ខាសាលានៅក្នុងទីក្រុង Qom ដ៏ពិសិដ្ឋ៕

You might like