អន្តរជាតិះ- សេវាសារព័ត៌មានរបស់កងទ័ព រាយការណ៍ថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារថ្មីនៅភាគខាងត្បូងប្រទេសលីបង់ ដោយសំដៅលើគោលដៅក្រុមហេសបូឡាទាំងអស់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កងទ័ពអ៊ីស្រាអែល បានឱ្យដឹងថា យ៉ាងហោចណាស់មានទីតាំងហេដ្ឋារចនាសម្ព័ន្ធចំនួន ១០ របស់អង្គការអ៊ីស្លាមនិកាយស៊ីអ៊ីតហេសបូឡារងការវាយប្រហារយ៉ាងដំណំ។

– យោងតាមភាគីអ៊ីស្រាអែល អះអាងថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការរំលោភជាបន្តបន្ទាប់របស់ក្រុមហេសបូឡាលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការវាយប្រហារលើទាហានកងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងតំបន់សន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់។
– ទន្ទឹមនោះ កងកម្លាំងការពារអ៊ីស្រាអែល បានប្ដេជ្ញាចិត្តនឹងបន្តចាត់វិធានការដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយចំពោះទាហានរបស់ខ្លួន និងជនស៊ីវិលអ៊ីស្រាអែល។
– ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានសម្រេចជាធរមាន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែអ៊ីស្រាអែល នៅតែបន្តការវាយប្រហារម្ដងហើយម្ដងទៀតលើលីបង់ ដោយអះអាងថា ក្រុមហេសបូឡានៅតែគំរាមកំហែងខ្លួន។
– គួររំលឹកថា ដោយសារតែសកម្មភាពអ៊ីស្រាអែលលើលីបង់នេះ ទើបធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបនមជ្ឈិមបូព៌ាផុយស្រួយ ជាពិសេសការប្រកាសសន្តិភាពនៅអ៊ីរ៉ង់៕
