រកឃើញម្ចាស់ជើងឯកពានរង្វាន់តេជោលីគ រដូវកាលទី៣ ហើយ

កីឡាះ- ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯក ៣រដូវកាលជាប់គ្នា នៃពានរង្វាន់តេជោលីគ ក្រោយបន្ដយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-០សិត ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលទើបបញ្ចប់មុននេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​​ក្រុមបញ្ជាការដ្ឋានអង្គរក្ស ​បានយកឈ្នះវិសាខា ៣-០សិត ​យ៉ាងងាយក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចមិញ ​ជាមួយពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-១៨។ យ៉ាងណាមិញ នេះជាលើកទី៣ ហើយ ដែលបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក ៣សម័យកាលជាប់គ្នា៕

You might like