អន្តរជាតិះ- លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងប្រឈមមុខការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើពួកគេបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងអំឡុងពេលនៃការប្រារព្ធពិធីលាគ្នា នាពេលខាងមុខ ជូនចំពោះមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Abdollahi បានលើកឡើងថា នៅក្នុងថ្ងៃដ៏អស្ចារ្យ និងភ្លឺស្វាងនោះ យើងសូមព្រមានសត្រូវរបស់យើង សហរដ្ឋអាមេរិក និងរបប Zionist ក៏ដូចជាសម្ព័ន្ធមិត្តក្នុងតំបន់ និងក្រៅតំបន់ កុំប្រព្រឹត្តសកម្មភាពខុសឆ្គងណាមួយ។ យើងក៏ព្រមានពួកគេឱ្យចងចាំផងដែរថាប្រជាជនអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការគំរាមកំហែង ឬការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសនេះ។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុង Tehran រងការវាយប្រហារ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនេះ។
– គួរបញ្ជាក់ថា ពិធីលាសម្រាប់លោក Ali Khamenei នឹងចាប់ផ្តើមនាទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ៣ ខែកក្កដា ពោលគឺថ្ងៃសុក្រនេះ។ គណៈប្រតិភូជាន់ខ្ពស់មកពីយ៉ាងហោចណាស់ ១០០ ប្រទេស ត្រូវបានគេរំពឹងថានឹងចូលរួមពិធីកាន់ទុក្ខ នៅថ្ងៃសុក្រនេះ។ សពរបស់លោកនឹងត្រូវតម្កល់ទុកនៅឯ Grand Mosalla នៃទីក្រុងតេអេរ៉ង់នៅថ្ងៃទី ៤-៥ ខែកក្កដា ដែលអនុញ្ញាតឱ្យសាធារណជនគោរពវិញ្ញាណក្ខន្ធ។ នៅថ្ងៃទី ៦ ខែកក្កដា ក្បួនដង្ហែសពនឹងធ្វើឡើងឆ្លងកាត់កណ្តាលទីក្រុងតេអេរ៉ង់ មុនពេលដែលអដ្ឋិធាតុត្រូវបានផ្ទេរទៅកាន់ទីក្រុង Qom ដែលជាមជ្ឈមណ្ឌលសាសនាសំខាន់របស់ប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលពិធីកាន់ទុក្ខត្រូវបានគ្រោងទុកនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃទី ៨ ខែកក្កដា អដ្ឋិធាតុរបស់លោក Khamenei នឹងត្រូវយកទៅប្រទេសអ៊ីរ៉ាក់សម្រាប់ពិធីលាដាច់ដោយឡែកនៅក្នុងទីក្រុង Karbala និង Najaf សម្រាប់ប្រជាជនមូស្លីម Shia របស់ប្រទេសនេះចូលរួម។ ការបញ្ចុះសពគ្រោងធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា នៅស្រុកកំណើតរបស់លោកក្នុងក្រុង Mashhad ៕
