World Cup 2026​​ ៖ អេស្ប៉ាញ ឈ្នះ អូទ្រីស ឡើងវគ្គទៅរង់ចាំព័រទុយហ្កាល រឺក្រូអាស៊ី

កីឡាះ- ក្រុមគោជល់អេស្ប៉ាញ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយការប្រកួតបាល់ទាត់ពិភពលោក២០២៦ ពេលយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស ៣ទល់នឹង០ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ៣គ្រាប់របស់អេស្ប៉ាញ រកបានដោយកីឡាករ Mikel Oyarzabal Ugarte នៅនាទីទី៣១ ​មុនមិត្តរួមក្រុម Pedro Antonio Porro Sauceda ទាត់បញ្ចូលទីគ្រាប់ទី២ឱ្យគោជល់។ លុះមួយនាទីមុនចប់ការប្រកួតកីឡាករ Mikel Oyarzabal ​បន្ថែមបានមួយគ្រាប់ទៀតឱ្យក្រុម។ ចប់ការប្រកួតអេស្ប៉ាញ យកឈ្នះអូទ្រីស ៣-០។

– វគ្គ១៦ក្រុមចុងក្រោយ អេស្ប៉ាញត្រូវជួបអ្នកឈ្នះរវាងព័រទុយហ្កាល់ និងក្រូអាស៊ីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៕

 

You might like