អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន ដែលមានរបរ ជួលរថយន្ត

ភ្នំពេញះ- អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងលួចយករថយន្តជួលពីពលរដ្ឋកម្ពុជា ទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អគ្គស្នងកាដ្ឋាននគរបាលជាតិ សូមក្រើនរំលឹកដល់សាធារណជន និងម្ចាស់យានយន្ត ដែលមានដាក់ជួលឲ្យជនបរទេស មេត្តាផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួល ពិនិត្យគោលបំណងនៃការប្រើប្រាស់យានយន្ត និងត្រូវសួរនាំពិនិត្យយានយន្តជាប្រចាំ ព្រមទាំងរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពដែលគួរឲ្យសង្ស័យ៕

You might like