អាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារតាមអាកាសលើប៉ាគីស្ថានបានចាប់ផ្តើម ខណៈរដ្ឋធានី អ៊ីស្លាម៉ាបាដប៉ាគីស្ថាននិយាយថា ដ្រូន ៤គ្រឿង ត្រូវបានបាញ់ទម្លាក់

អន្តរជាតិះ – ក្រុមតាលីបង់អាហ្វហ្គានីស្ថានបាននិយាយថា ពួកគេបានបើកការ វាយប្រហារតាមអាកាសចូលទៅក្នុងទឹកដីប៉ាគីស្ថាន ខណៈដែលរដ្ឋធានីអ៊ីស្លាម៉ាបាដបាននិយាយថា កងកម្លាំងរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់ដ្រូន ៤គ្រឿង នៅក្នុងខេត្ត Balochistan ភាគខាងត្បូង ដែលសម្បូរធនធាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហារទៅវិញទៅមកកាលពីថ្ងៃអង្គារ គឺជាការប៉ះទង្គិចគ្នាចុងក្រោយបំផុតរវាងប្រទេសជិតខាង ទាំង២ នៅអាស៊ីខាងត្បូង។

– ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារតាមអាកាស ទៅលើអ្វីដែលខ្លួនបាននិយាយថាជាមជ្ឈមណ្ឌល ISIS នៅទីក្រុង Saranan ក្នុងខេត្ត ⁠Balochistan ជាប់ព្រំដែនប៉ាគីស្ថាន ក៏ដូចជាកន្លែងផ្សេងទៀតនៅក្នុងខេត្ត Khyber Pakhtunkhwa ។

 

You might like