កីឡាះ – ក្រុមបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា ឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ រដូវកាលទី៣ ជាថ្មី ក្រោយយកឈ្នះគូប្រជែងដាច់ ៣-០សិតរៀងៗខ្លួន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី១ ខែកក្កដានេះ។
– មុនឡើងមកដល់វគ្គនេះក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ២៥-២៣, ២៥-២៣ និង ២៥-១២ពិន្ទុ ខណៈក្រុមវិសាខា បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ២៥-១៩, ២៥-១៥ និង ២៥-១៤ពិន្ទុ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា នឹងធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកក្កដាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ៕

