អន្តរជាតិះ – សង្គ្រាមនៅមជ្ឈិមបូព៌ា មកទល់ពេលនេះ បានរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីភាគីទាំង ២ អាមេរិក-អ៊ីរ៉ង់ បានជ្រើសរើសផ្លូវចរចា និងឈានដល់បទឈប់បាញ់មួយ កាលពីពេលថ្មីៗនេះ ក្រោយការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានាពេលកន្លងទៅ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជុំវិញសង្គ្រាមនេះ លោក Russell Vought នាយកការិយាល័យគ្រប់គ្រង និងថវិកាសេតវិមាន បាននិយាយថា ការចំណាយរបស់សហរដ្ឋអាមេរិក សម្រាប់ជម្លោះមួយនេះគឺសរុបប្រហែល ៣០ ពាន់លានដុល្លារ។

– លោក បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការបែងចែកថវិកាសភាថា យើងបានចំណាយប្រហែល ៣០ ពាន់លានដុល្លារ សម្រាប់ការចាប់ផ្ដើមប្រតិបត្តិការយោធានៅអ៊ីរ៉ង់។
– លោក Vought បានលើកឡើងបែបនេះ បន្ទាប់ពីមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថា អាមេរិក បានចំណាយប្រាក់លើសពី ១០០ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
– ទន្ទឹមនោះដែរ ពលរដ្ឋអាមេរិកមួយចំនួនធំ ក៏បានសម្ដែងការមិនពេញចិត្ត ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាអត់ប្រយោជន៍ និងធ្បើឱ្យខូចខាតដល់សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាពិភពលោក។
– គួរបញ្ជាក់ថា លោក ត្រាំ បានបាត់បង់ប្រជាប្រិយភាពនៅក្នុងស្រុកយ៉ាងខ្លាំង ជុំវិញសង្គ្រាមដែលគេសង្កេតឃើញថាមិនទទួលបានផ្លែផ្កានេះ។ ទោះជាយ៉ាងណា លោក និងរដ្ឋបាលរបស់លោកថា អាមេរិក បានឈ្នះសង្គ្រាមនេះរួចទៅហើយ ដោយអះអាងថា សម្រេចបាននូវគោលដៅធំៗ ៕

