អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាមទារឱ្យក្រុមហ៊ុនលក់ប្រេងសាំង លក់រាយនៅសហរដ្ឋអាមេរិក កាត់បន្ថយតម្លៃជាបន្ទាន់ ដោយព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រមអនុវត្តន៍តាមនោះទេ។
– មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ស្ថានីយលក់ប្រេងសាំងរាយ ត្រូវតែបញ្ចុះតម្លៃជាបន្ទាន់ ព្រោះតម្លៃនៅតាមស្ថានីយទាំងនោះបច្ចុប្បន្នខ្ពស់ណាស់ ស្របពេលតម្លៃទីផ្សារសកលបានថយចុះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក ត្រាំ បានឱ្យដឹងថា តម្លៃប្រេងក្នុងស្រុកសព្វថ្ងៃគឺ ៦៨ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃនេះកំពុងរាលដាលទៅភាគខាងត្បូងបន្តទៀត។

– លោក បន្តថា ដូច្នេះ ស្ថានីយលក់រាយត្រូវតែមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះសេចក្តីថ្លែងការណ៍នេះ។ នឹងមិនចាំបាច់គិតច្រើននោះទេ។ ប្រសិនបើនៅតែបន្តឡើងថ្លៃនោះនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតមួយ។
– ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានរអ៊ូ និងសម្តែងការមិនពេញចិត្ត ចំពោះតម្លៃប្រេងក្នុងស្រុកដែលមិនធ្លាក់ចុះឆាប់រហ័សគ្រប់គ្រាន់។
– ជុំវិញការមិនពេញចិត្តនេះ លោក ត្រាំ ក៏បានជំរុញឱ្យមានការស៊ើបអង្កេតលើស្ថានភាពនេះ និងចាត់វិធានការឱ្យបានឆាប់រហ័ស។
– មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើ Truth Social ថាក្រុមហ៊ុនប្រេងធំៗមិនបានបញ្ចុះតម្លៃប្រេងរបស់ពួកគេនៅតាមស្ថានីយឱ្យស្របតាមតម្លៃប្រេងដែលកំពុងធ្លាក់ចុះនោះទេ។
– លោក បន្តថា ខ្ញុំសូមឱ្យក្រសួងយុត្តិធម៌ (DOJ) ចាប់ផ្តើមស៊ើបអង្កេតលើរឿងនេះភ្លាមៗ ដោយមិនចាំបាច់ពន្យារពេលនោះទេ។
– លោក ត្រាំ អះអាងថា ប្រេងប្រហែល ១៩ លានបារ៉ែល បានដឹកចេញពីច្រកសមុទ្រ Hormuz គិតត្រឹមថ្ងៃទី ២២ ខែមិថុនា។ លោកបានបន្ថែមថា តម្លៃប្រេងកំពុងធ្លាក់ចុះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស្ថានការណ៍វិលទៅរកសភាពធម្មតាឡើងវិញ៕

