អន្តរជាតិះ – លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បាននិយាយ កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ២ លើក ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ កើនឡើងដល់ ១,៧១៩ នាក់ ដោយជាង ៥.០០០ នាក់រងរបួស។
– ដោយផ្តល់ព័ត៌មានថ្មីៗ លោក Rodriguez បាននិយាយថា មនុស្ស ១,៧១៩ នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈមនុស្ស ៥០៣៤ នាក់ផ្សេងទៀតបានរងរបួស និងមនុស្ស ១៥.៨៦៦ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
– ភ្នាក់ងារជួយសង្គ្រោះ កំពុងបន្តធ្វើការជីកកកាយតាមអគារដែលដួលរលំ។ ទន្ទឹមនឹង អ្នកស្លាប់ និងរងរបួស ក្នុងនោះមនុស្ស ១២,៧២១ នាក់ផ្សេងទៀត ត្រូវបាត់បង់ផ្ទះសម្បែង និងអគារប្រហែល ៧៧៤ រងការបំផ្លាញ។
– ជាមួយគ្នានោះ មនុស្សជាង ៥ ម៉ឺននាក់ បន្តបាត់ខ្លួន ហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងមិនទាន់អស់នៅឡើយទេ។
– មកដល់ពេលនេះ ភ្នាក់ងារជួយសង្គ្រោះ នៅតែបន្តប្រតិបត្តិការរុករកអ្នកស្លាប់ និងអ្នកមានសង្ឃឹមរស់រានមានជីវិត ខណៈប្រតិបត្តិការបោសសម្អាតនៅមិនទាន់ត្រូវបានប្រកាសនៅឡើយនោះទេ។
– គួរបញ្ជាក់ថា វេណេស៊ុយអេឡា បានរងនូវគ្រោះរញ្ជួយដីកម្រិតខ្ពស់ ២ ដងផ្ទួនៗគ្នា ដោយកម្រិត ៧,២ រ៉ិចទ័រម្ដង និង ៧,៥ រ៉ិចទ័រម្ដង ដែលបង្កការខូចខាតក្នុងទំហំធំគួរសម។ អាជ្ញាធរនៅមិនទាន់វាយតម្លៃពីទំហំខូចខាតនៅឡើយទេ៕

