កាតា ព្រម​ដោះលែងទ្រព្យសម្បត្តិបង្កក​ចំនួន ៦ ពាន់​លាន​ដុល្លារ​នៅ​អេមីរ៉ាតទៅឱ្យអ៊ីរ៉ង់វិញ

អន្តរជាតិះ – ប្រធានាធិបតី​អ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់ និងកាតា បានឈានដល់ការយល់ព្រមលើការបញ្ចេញបង្កក​ទ្រព្យ​សម្បត្តិ​អ៊ីរ៉ង់​ចំនួន ៦ ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​សរុប ១២ ពាន់​លាន​ដុល្លារ​ដែល​កាន់កាប់​នៅ​អេមីរ៉ាត។

– សេវា​សារព័ត៌មាន​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​ បាន​ដកស្រង់​សម្ដី​របស់​លោក Pezeshkian ​ថា ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច ទ្រព្យសម្បត្តិអ៊ីរ៉ង់​ចំនួន ៦ ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ទ្រព្យសម្បត្តិសរុប ១២ ពាន់​លាន​ដុល្លារ​ដែល​កាន់កាប់​នៅ​កាតា នឹង​ត្រូវ​ដោះ​លែង​​វិញ។

– ការងារ​ចាំបាច់​ដើម្បី​ប្រគល់​ផ្នែក​ដែល​នៅ​សល់​នៃ​ទ្រព្យសម្បត្តិទាំងនេះ​ក៏​កំពុង​បន្ត​ផងដែរ។ កាលពីថ្ងៃ​ទី ២០ ខែ​មិថុនា កាសែត The Wall Street Journal រាយការណ៍​ថា សហរដ្ឋអាមេរិក រួម​ជាមួយ​កាតា កំពុង​ធ្វើការ​លើ​យន្តការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ប្រើប្រាស់​ផ្នែក​មួយ​នៃ​ទ្រព្យ​សម្បត្តិ​ដែល​បង្កក​របស់​ខ្លួន​ដើម្បី​ផ្ថល់ជាជំនួយមនុស្សធម៌។

– យោងតាម​កាសែត ទីក្រុង​តេអេរ៉ង់​ អាច​នឹង​ទទួល​បាន​សិទ្ធិ​ចូល​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ចំនួន ៦ ពាន់​លាន​ដុល្លារ​ដែល​កាន់កាប់​នៅ​កាតា​ជា​លើកដំបូង។ លើសពីនេះ នាពេលកន្លងទៅ អ៊ីរ៉ង ក៏បានទាមទារពីសហរដ្ឋអាមេរិកផងដែរ ដើម្បីជាថ្នូរនឹងការចរចា ឬចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែមិនមានការយល់ព្រមនោះទេ៕

 

You might like