កីឡាះ – ក្រុមជម្រើសជាតិប្រេស៊ីល ក៏បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយផងដែរ បន្ទាប់វាយបកឈ្នះលើក្រុមស៊ាំម៉ូរ៉ៃជប៉ុន ដោយលទ្ធផល ២ទល់នឹង១ ក្នុងវគ្គ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបនេះ ជប៉ុនផ្ដើមនាំមុខមុននៅនាទីទី២៩ដោយគ្រាប់បាល់របស់កីឡាករ Kaishu SANO ប៉ុន្តែនៅវគ្គទី២នាទីទី៥៦ កីឡាករ CASEMIRO ជួយឱ្យប្រេស៊ីលតាមស្មើ។ ក្ដីសង្ឃឹមរបស់ជប៉ុនត្រូវបានបញ្ចប់ពេលដែលកីឡាករ GABRIEL MARTINELLI ទាត់បញ្ចូលទីគ្រាប់ជ័យជំនះឱ្យប្រេស៊ីលនៅនាទីទី៩០+៦។
– វគ្គ១/៨ផ្ដាច់ព្រ័ត្រ ប្រេស៊ីលត្រូវជួបអ្នកឈ្នះរវាងន័រវែស និងកូតឌីវ័រ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៕

